ខេត្តកណ្តាល បានប្រកាសបិទផ្សារគគីរ ក្រោយការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧នាក់ (Video Inside)

ផ្សារគគីរ ស្រុកកៀនស្វាយ ត្រូវអាជ្ញាធរខេត្តកណ្តាល ប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ក្រោយការរកឃើញពលរដ្ឋឆ្លងកូវីដ-១៩។ រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀន ស្វាយ ខេត្តកណ្ដាល បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះអាចរីករាល ដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវតែមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់នៅថ្ងៃនេះថានៅក្នុងឃុំគគីរស្រុកកៀនស្វាយនោះ គេបានរក ឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧នាក់ និងរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន៨នាក់ថែមទៀត។ រដ្ឋបាលខេត្តកណ្តាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនោះ បានផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល គិតចាប់ពី ថ្ងៃទី១៣មេសាឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការ ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរនោះ រដ្ឋបាលខេត្តកណ្ដាល នឹងធានារ៉ាប់រងលើការងារសន្តិសុខ និង សុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗដោយ មិនឲ្យ មានការបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាទៅឲ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាពដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។  រដ្ឋបាលខេត្តបានអំពាវនាវឲ្យអាជីវករទាក់ទងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូច ខាតជាយថាហេតុ។

https://www.youtube.com/watch?v=-zrH5sT9hqY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner