រាជធានីភ្នំពេញ បានជម្រុញការធ្វើស្ថិតិមនុស្ស ធ្វើចត្តាឡីស័ក (Video Inside)

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញរដ្ឋបាលខណ្ឌទំាង១៤ ត្រូវធ្វើកិច្ចការស្រង់ស្ថិតិ ប្រជាពលរដ្ឋ កម្មករ-កម្មការនី ដែលកំពុងធ្វើចត្តាឡីស័ក អោយបានច្បាស់លាស់ និងត្រឹមត្រូវ ងាយស្រួលក្នុងការ ផ្តល់អំណោយជូនពួកគាត់។ការថ្លែងជម្រុញបានធ្វើ នៅក្នុងកិច្ចប្រជុំមួយ តាមរយៈ Video Conference នៅព្រឹក ថ្ងៃទី១៣មេសានេះ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរាជធានី ឃួង ស្រេង បានថ្លែងថា ការចែកអំ ណោយនៅតំបន់បិទខ្ទប់ ត្រូវចែកជូនកម្មករនិងកម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ។ លោកអភិបាលរាជធានី បានបញ្ជាក់ផងដែរថា ចំពោះខណ្ឌ១១ទៀត ដែលមិនមានការបិទខ្ទប់ភូមិដ្ឋាន ក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហា កើតឡើង គឺមានស្ថិតិនៅក្នុងដៃស្រាប់។ ភ្នំពេញ គឺជាកន្លែងដែលមានការផ្ទុះខ្លាំងបំផុតក្នុងចំណោម បណ្តាខេត្ត និងរាជធានីទាំង២១នាបច្ចុប្បន្ន។ នៅថ្ងៃទី១៣មេសានេះ ក្នុងចំណោមការផ្ទុះក្នុងសហគមន៍ចំនួន១៧៨ករណី, រាជធានី មានការឆ្លងចំនួន១៤០ករណី។

https://www.youtube.com/watch?v=tvvf3K1S09c
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner