កូវីដ​១​៩​៖​ ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​​ជួប​បញ្ហា​កំណក​ឈាម​ដែរ​ ​អាមេរិក​ផ្អាក​ចាក់​ហើយ

ទីភ្នាក់ងារ​សុខាភិបាល​សហ​ព័ន្ធ​អាមេរិក​ ​នា​ថ្ងៃ​ទី​១​៣​ ​មេសា​នេះ​ ​បាន​ណែ​នាំឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ប្រភេទJo​h​n​son​ & Jo​h​n​sonសិន​ ​ក្រោយ​រក​ឃើញ​ថា​ ​ស្ត្រី​៦​នាក់​ ​អាយុ​ក្រោម​៥​០​ឆ្នាំ​ចាក់​រួច ​មាន​បញ្ហា​កំណក​ឈាម​ដ៏​ក​ម្រ​។​ ​ក្រោយ​ដឹង​ដំណឹង​នេះ​ ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​បាន​អះអាង​ថា ​ខ្លួន​បាន​ព​ន្យា​ពេល​ចុះឈ្មោះ​ចាក់​វ៉ាក់សាំងនេះ​នៅ​អឺរ៉ុប​ ​ដោយ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ករណី​កំណក​ឈាម​នេះ​។​

​គួរ​បញ្ជាក់​ថា​ ​បញ្ហា​កំណក​ឈាម​បណ្តាល​ពី​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ដែល​ទើប​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​អាមេរិក​ ​ក៏​ធ្លាប់​កើតមាន​ចំពោះ​អ្នក​វ៉ាក់សាំង​អង់គ្លេស​ ​អា​ស្ត្រា ​សេ​នី​កា នៅអឺរ៉ុប និងធ្លាយដល់នៅតំបន់ផ្សេងទៀត​ដែរ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ​១​២​ ​មេសា​ ២០២១ ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ច្រើនជាង​៦​លាន​៨​សែន​ដូ​សត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​នៅ​អាមេរិក​ ​ខណៈ​ដែល​ទូទាំងសហ​អាមេរិកតែម្តង​បានចាក់វ៉ាក់សាំង សរុប​ទាំង​ ​Modern​a​, ​P​f​i​z​e​r-B​ioN​T​e​c​h​ ​និង​ Jo​h​n​son​ & Jo​h​n​son​ ​មាន​ដល់ជាង​១​៨​០​លាន​ដូ​ស​ហើយ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner