ប្រទេសឡាវ ប្រកាសបិទរដ្ឋធានីរបស់ខ្លួន ក្រោយការឆ្លងកូវីដ១៩ (Video Inside)

ប្រទេសឡាវ បានប្រកាសបិទរដ្ឋធានីវៀងច័ន្ទ ក្រោយការរកឃើញករណីកូវីដ១៩ ប្រភេទបម្លែងថ្មីឆ្លងពីពាណិជ្ជករថៃម្នាក់ កាលពីថ្ងៃទី១១មេសាកន្លងមកនេះ។ ការបិទរដ្ឋធានីវៀងច័ន្ទនេះ បានដឹងតាមរយៈសេចក្តីជួនដំណឹង មួយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវថ្ងៃទី១៣មេសានេះ ដែលបានជួនដំណឹងដល់ពលរដ្ឋនិង និស្សិតខ្មែរដែលស្នាក់និងរស់នៅក្នុងប្រទេសឡាវ។

យោងតាមសេចក្តីជួនដំណឹងនោះ រដ្ឋធានីវៀងច័ន្ទ នឹងត្រូវ បិទចាប់ពីថ្ងៃទី១៣មេសាដល់៣០មេសាដោយមិនអនុញ្ញាតឲ្យមានការធ្វើដំណើរចេញចូលរដ្ឋធានីវៀងច័ន្ទ ទៅ ដើរកំសាន្តតាមបណ្តាខេត្តផ្សេងៗលើកលែងតែអ្នកជម្ងឺនិងការដឹកជញ្ជួនទំនិញ។ យោងតាមសេចក្តីជួនដំណឹងនោះ ក្រុងវៀងច័ន្ទនឹងបិទបណ្តោះអាសន្នផងដែរនូវការធ្វើអាជីវកម្ម, ការជួបជុំគ្នា, ការអនុវត្តគម្លាតសង្គមនិង ការស្នើកុំចាកចេញពីផ្ទះបើពុំមានការចាំបាច់។

ប្រទេសឡាវគឺជាប្រទេសដែលមានការឆ្លងកូ​វីដ១៩តិចជាងគេ បំផុតក្នុងចំណោមអាស៊ានទាំង១០។ រហូតមកទល់ពេលនេះ ឡាវមានករណីឆ្លងតែ៥២ករណីប៉ុណ្ណោះនិងមិន មានករណីបាត់បង់ជីវិតឡើយ។

https://www.youtube.com/watch?v=brP0daqW-5Y
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner