កម្ពុជា ប្រមូលពន្ធគយ ក្នុងខែមីនា បានចំនួនជាង២១១លានដុល្លារ (Video Inside)

កម្ពុជាប្រមូលពន្ធគយ បានជាង២១១លានដុល្លារ ក្នុងខែមីនាកន្លងទៅ ដែលនាំឲ្យរយៈពេលពេញមួយត្រីមាសទី១ ដើមឆ្នាំ២០២១ កម្ពុជាប្រមូលពន្ធគយបានសរុបជាង៦១៤លានដុល្លារអាមេរិក។ យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងខែមីនាឆ្នាំ២០២១ កម្ពុជាប្រមូលពន្ធគយបាន៨៥៥,៩ប៊ីលានរៀល ស្មើនឹង២១១លាន៣សែនដុល្លារអាមេរិក ដែលថយចុះ៤,៧% បើធៀបទៅនឹងខែមីនាឆ្នាំ២០២០។

ដោយឡែកចំណូលពន្ធគយ ដែលប្រមូលបានក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ មានចំនួន២ពាន់៤៨៩ប៊ីលាន៨០០លាន រៀល ស្មើនឹង៦១៤លាន៨សែនដុល្លារអាមេរិក ដែលបានថយចុះ១៥%២% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ សេចក្តីរាយការណ៍បានបង្ហាញនូវតួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។ ការនាំចេញផលិតផលកាត់ដេរមានចំនួន២ពាន់៥២៧លាន១សែន៩ម៉ែនដុល្លារ អាមេរិក ថយចុះ១៤៥លាន៥សែន១ម៉ឺនដុល្លារអាមេរិកស្មើនឹង៥,៤៤%។ ការនាំចេញផលិតផលវិនិយោគមិន មែនកាត់ដេរដូចជាកង់, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, គ្រឿងបន្លាស់រថយន្ត, អំពូលលម្អ, កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន៨៨៧លាន៦សែន៨ម៉ឺនដុល្លារអាមេរិក ពោលគឺកើនឡើង ប្រមាណ៣០០លាន៩សែន៣ម៉ឺនដុល្លារអាមេរិក។ ការនាំចេញផលិតផលកសិកម្មវិញ មានចំនួន១ពាន់១៤លាន ១សែន២ម៉ឺនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៤១៨លាន៨សែន៤ម៉ឺនដុល្លារអាមេរិក។

https://www.youtube.com/watch?v=PbL7xeMm3nk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner