ចំនួនអាជីវករឆ្លងកូវីដ ក្នុងផ្សារអូរឫស្សី កើនដល់៣៨៧នាក់ (Video Inside)

ចំនួនអាជីវករឆ្លងកូវីដ១៩ក្នុងផ្សារអូរឫស្សី ត្រូវបានគេរកឃើញជាបន្តបន្ទាប់ថែមទៀត ដែលជម្រុញឲ្យអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវអ្នកដទៃសង្ស័យជាប់ពាក់ព័ន្ធ ផ្តល់សំណាក់ធ្វើតេស្តនិងចត្តាឡីស័ក ។ គិតត្រឹមថ្ងៃទី១៤មេសា អាជីវករដែលរកឃើញឆ្លងកូវីដ១៩ មានចំនួន៣៨៧នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសាជាថ្មីដល់អាជីវករដទៃឬអ្នកធ្លាប់ចេញចូលផ្សារ ដែល មិនទាន់បានទៅធ្វើតេស្ដ ត្រូវប្រញាប់ទៅធ្វើតេស្ដប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗជាដើម។  សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាម ដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

https://www.youtube.com/watch?v=-ZtrJ5jCzXA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner