ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា

អត្ថបទដោយ៖
AMS

វាគ្មិន៖ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា

អ្នកជំនាញនិយាយថា៖នៅខណៈដែលកម្ពុជាកំពុងមានវិបត្តិ កូវីដ វាក៏ជាឱកាសល្អសំរាប់អ្នកវិនិយោគ ពិនិត្យផែនការ និង រៀបចំយុទ្ធសស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។ វិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានភាពច្បាស់លាស់នៅឡើយនៅខណៈដែលកំពុងរង់នូវវិបត្តិ កូវីដធ្ងន់ធ្ងរជាលើកដំបូង។

សំនួរដែលសួរថា តើវានឹងមានការរីកចំរើន​ឬ អាចធាក់ថយក្រោយ? នោះអាស្រ័យលើ វិធានការទប់ស្កាត់ កូវីដរបស់កម្ពុជាថាតើមានប្រសិទ្ធិភាពប៉ុណ្ណា។ តែទោះយ៉ាងណា យើងត្រូវបន្តចរន្តវិនោយោគ ដោយមានគម្រោងផែនការអោយបានត្រឹមត្រូវ។

សំរាប់អ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគឺត្រូវរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជាលក្ខណៈក្រុមហ៊ុនឲ្យបានរឹងមាំ ដើម្បីថាពេលយើងវិនិយោគទៅដោយមិនមានផែនការច្បាស់លាស់ ហើយទីផ្សារយើងត្រូវផ្ដល់ចំណេះដឹងដល់ពួកគាត់មិនមែនចេះតែវិនិយោគតាមគេតាមឯងនោះទេ ទោះបីក្នុងតម្លៃថោក ឬ កម្រិតណាមួយក៏ដោយ ដូចនេះគាត់ត្រូវមានផែនការហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ពីព្រោះថាប្រសិនបើវិនិយោគដោយមិនបានវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ នៅពេលដែលជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុគឺត្រូវទាញឲ្យវិស័យទាំងមូលជួបបញ្ហា។ ដូចនេះហើយនៅពេលឥឡូវនេះអ្នកដែលមានទុននៅក្នុងដៃហើយអាចធ្វើការវិនិយោគដែលជាឱកាសល្អសម្រាប់ពួកគាត់ ហើយអ្នកដែលកំពុងជួបប្រទះបញ្ហាខ្វះខាតគឺកុំទាន់ធ្វើការវិនោយោគនិងត្រូវរៀបចំផែនការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យបានចប់សព្វគ្រប់សិន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner