កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
ធី ដា

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តន៍សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមមិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឫទីសំណាក់របស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនិតិវិធីជាធរមាន។

ប៉ុន្តែ ការធ្វើដំណើរចេញក្រៅលំនៅឋាន ឫទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឱ្យមាន ឯកសារបញ្ជាក់តាមការកំណត់ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្រ្តបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner