គ.ជ.ប លើកពេលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានការរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ។
ជាមួយគ្នានេះដែរ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស ប៉ុន្តែដោយបញ្ហានៃការីករាលនៃជំងឺកូវីដ-១៩ គ.ជ.ប នឹងផ្តល់កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងនេះជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបាន បន្ទាប់ពីស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner