មណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មី បន្តរៀបចំនៅខណ្ឌដង្កោ (Video Inside)

មណ្ឌលព្យាបាលថ្មីមួយទៀត កំពុងរៀបចំធ្វើនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ទន្ទឹមនឹងរលកឆ្លងលើកទី៣ក្នុង សហគមន៍កាន់តែមានសភាពពុះកញ្ជ្រោលខ្លាំង។ កន្លែងព្យាបាលថ្មីៗដែលទើបនឹងរៀបចំ ត្រូវបានដាក់បញ្ចូល មនុស្សឆ្លងពេញស្ទើរគ្រប់កន្លែង និងកន្លែងថ្មីត្រូវបានរៀបចំជាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចំពោះមុខ។

ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ាណែត បានសរសេរក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី២១មេសានេះ ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងាររបស់លោកមិនទាន់មានសិទ្ធិសម្រាកទេ។ លោកបានថ្លែងថា បន្ទាប់ពី បញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រដែលអាចផ្ទុកបានគ្រែចំនួនជិត២ពាន់ ៦០០គ្រែ ក្រុមការងារ បានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ។ លោកហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួម ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ វិធានសុខាភិបាល ៣កុំ និង៣ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរព គោលការណ៏អនុវត្តការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការ បញ្ចប់ ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឲ្យបានឆាប់រហ័ស។

https://www.youtube.com/watch?v=AEG5jtLQ3gM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner