ផ្សារអូឡាំពិកបិទជាបណ្តោះអាសន្ន ដោយសារការរាត្បាតនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខណ្ឌបឹងកេងកងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្អាកជាបណ្តោះអាសន្ន មូលដ្ឋានផ្សារអូឡាំពិក នៅក្នុងស្ង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅក្នុងសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយ លោក ធឺមសំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ការបិទមូលដ្ឋានផ្សារអូឡាំពិកជាបណ្តោះអាសន្ននេះ ដោយសារមានអាជីវករនិងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ឆ្នាំ២០២១ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

សូមបញ្ជាក់ថា អាជ្ញាធរសម្រេចបិទផ្សារអូឡាំពិកជាបណ្តោះអសន្នក្នុង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទៅពិនិត្យសមណាកនៅសាលមហោស្រព ចេនឡា ជិតផ្សារដើមគររាជធានីភ្នំពេញ និងអនុវត្តវិធានការចត្តឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner