ថៃ​៖​ ​លោក​ ​ថា​ក់​ស៊ី​ន​ ​ចង់​ជួយ​រក​វ៉ាក់សាំង​ឲ្យ​ជាតិ​ ​តែ​លោក​ប្រា​យុទ្ធ​ទាត់ចោល​

នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ច្រានចោល​ការ​ជួយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ ​ថា​ក់​ស៊ី​ន​ ​ដែល​ចង់​ជួយ​ឲ្យ​ថៃ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​បន្ថែម​ទៀត​ពី​ប្រទេស​រុស្ស៊ី​ នេះបើតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី២២ មេសា ២០២១នេះ។

​លោក​ប្រា​យុទ្ធ​បាន​ទាត់ចោល​បែប​នេះ​ ​ក្រោយពេល​លោក​ថា​ក់​ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ពី​បំណង​ជួយ​របស់​លោក​ ​កាលពី​ពេលថ្មីៗនេះ​។​ ​លោក​ថា​ក់​ស៊ី​ន​បាន​និយាយ​ថា​ ​នីតិវិធី​ទទួល​បាន​វ៉ាក់សាំង​របស់​ថៃ​មានការ​យឺតយ៉ាវ​ខ្លាំង​ ​ហើយ​លោក​ស្នើ​ថា​ ​គួរតែ​ទទួល​វ៉ាក់សាំង​ពី​ប្រភព​ផ្សេងទៀត​ ​មិនមែន​តែ​ស៊ី​ណូ​វ៉ា​ក់ ​និង​អា​ស្ត្រាហ្សេ​នី​កា​ទេ​។​ ​លោក​និយាយ​ថា​ ​អ្នកជំនួញ​ធំ​ៗ​នៅ​ប្រទេស​ថៃ​មាន​សមត្ថភាព​និង​ទំនាក់ទំនង​ដើម្បី​បាន​វ៉ាក់សាំង​បន្ថែម​ទៀត​ ​ពី​ក្រុមហ៊ុន​ហ៊ុន​ផលិត​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ ​ដូចជា​ ​ចិន​ ​និង​រុស្ស៊ី​ជាដើម​។​ ​លោក​ថា​ក់​ស៊ី​ន​បន្ត​ថា​ ​រាជរដ្ឋាភិបាល​គួរតែ​ស្នើ​ដល់​ពួក​មហាសេដ្ឋី​ទាំងនោះ​ជួយ​ ​ដោយ​លោក​បញ្ជាក់​ថា​ ​រូបលោក​អាច​ចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​បាន​ ​បើ​រដ្ឋាភិបាល​ចង់បាន​។​

​ឆ្លើយតបនឹង​បំណង​នេះ​ ​លោក​ ​ប្រា​យុទ្ធ​បាន​និយាយ​ថា​ ​«​ខ្ញុំ​មិន​ឆ្លើយតប​ទេ​ ​សូម​កុំ​លើក​ពី​សំណួរ​ពី​បុគ្គល​រស់នៅ​ក្រៅ​ប្រទេស​… ​ខ្ញុំ​មិន​ស្គាល់​គាត់​ទេ​ ​កុំ​ខ្វល់​ពី​គាត់​អី​»​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner