វៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកា ចំនួន៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១មេសាឆ្នាំ២០២១បានឲ្យដឹងថា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០មេសា រដ្ឋាភិបាលវៀតណាមបានប្រកាសផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ យោងតាមក្រសួងការបរទេស ក្រៅពីការផ្ដល់ជំនួយ ថ្នាក់ដឹកនាំវៀតណាមក៏បានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងអាចជម្នះបាននូវការលំបាកដោយរោគរាតត្បាតកូវីដ-១៩ដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុនក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានោះ រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ កម្ពុជាបានចាត់ទុកការផ្ដល់ជំនួយសប្បុរសធម៌នោះ មិនត្រឹមត្រែបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងល្អ រវាងប្រជាជាតិទាំងពីរផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner