ខេត្តកំពង់ធំ អំពាវនាវពលរដ្ឋចូលរួមវិធានការ ៣ការពារ និង៣កុំ (Video Inside)

ខេត្តកំពង់ធំ ដែលមានការឆ្លងចូលតិចតួចក្នុងសហគមន៍ បានបន្តការអំពាវនាវប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ៣កុំ និង៣ការពារ។ ខេត្តកំពង់ធំនៅថ្ងៃនេះ មិនមានការឆ្លងចូលក្នុងសហគមន៍នោះទេ។ យោងតាមក្រសួងសុខាភិបាល ខេត្តកំពង់ធំមានករណីឆ្លងចូលក្នុងសហគមន៍គិតមកទល់ថ្ងៃនេះតែចំនួន៣ករណី នោះទេ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី២៣មេសានេះ ក្នុងឳកាសនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន១១គ្រួសារ នៅស្រុកប្រាសាទសំបូរ បានអំពាវនាវពលរដ្ឋត្រូវខិតខំបន្តការអនុវត្តតាមវិធានសុខាភិបាល ដើម្បីការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍។ អំណោយដែលអភិបាលខេត្ត បានយកមកចែកជួនប្រជាពលរដ្ឋដែលទទួលរងគ្រោះទាំង១១គ្រួសារក្នុងប្រាសាទសំបូរ គឺក្នុងមួយគ្រួសារទទួល បាន៖ អង្ករ ២៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ១យួរ, តង១, ឃីដ ១បញ្ចប់ មី ១កេស និងថវិកា ២០ម៉ឺនរៀល៕

https://www.youtube.com/watch?v=HHO6NqC_Xo8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner