បុរសម្នាក់ស្លាប់ និងផ្ទះ១៣ខ្នង បានខូចខាតដោយសារគ្រោះធម្មជាតិ (Video Inside)

មនុស្សម្នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និងផ្ទះចំនួន១៣ខ្នង បានរងការខូចខាតដោយសារករណីខ្យល់កន្ត្រាក់ ដែលព្រឹត្តិការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅក្នុងខេត្តចំនួន៣។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ខេត្តទាំង៣ដែលរងគ្រោះធម្មជាតិក្នុងថ្ងៃតែមួយគឺថ្ងៃទី២២មេសានោះ គឺរួមមាន ខេត្តព្រៃវែង, ខេត្តបាត់ដំបងនិងខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍បានរៀបរាប់ថា នៅខេត្តព្រៃវែង មានករណីរន្ទះបាញ់សម្លាប់បុរស ឈ្មោះ គង់  សុរា អាយុ២៧ ឆ្នាំ រស់នៅភូមិខ្សុំជើង, ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ រន្ទះបានបាញ់ បុរសនោះ ពេលកំពុងដើរឆ្លុះកង្កែបនៅវាលស្រែដែលមេឃកំពុងភ្លៀង និងមានផ្លេកបន្ទោរ។ បុរសនោះត្រូវរន្ទះ បានបាញ់សម្លាប់នៅកណ្តាលស្រែ។

នៅខេត្តបាត់ដំបងនោះវិញ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាល អោយខូចខាតផ្ទះចំនួន១០ខ្នង នៅក្នុងស្រុកសង្កែ និងស្រុកថ្មគោល។ ចំណែកនៅក្នុងខេត្តកំពង់ស្ពឺ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងបានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះផងដែរ។

ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងបន្តកើតមាននៅក្នុងសប្តាហ៍នេះថែមទៀត។

https://www.youtube.com/watch?v=rEQyDXHkjKQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner