កូវី​ដ​១​៩​៖​ ​ថៃ​ទទួល​បាន​វ៉ាក់សាំង​ចិន​ ​ជា​លើក​ទី​៤​ ​ព្រឹកនេះ​

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​របស់​ចិន​ ​នូវ​បាច់​ទី​៤​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​មេសា​ ​២​០​២​១​នេះ​។​ ​បាច់​ទី​៤​ដែល​ទើប​បញ្ជូន​មកនេះ​ ​មាន​ចំនួន​៥​០​ម៉ឺន​ដូ​ស​ ​នេះ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ​។​

​ស្ថានទូត​ថា​ ​«​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​១​មក​ ​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​២​លាន​៥​សែន​ដូ​ស​ហើយ​មកដល់​ប្រទេស​ថៃ​ ​បើ​ទោះបីជា​ការ​ផលិត​វ៉ាក់សាំង​នៅ​ប្រទេស​ចិន​មិន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ក៏ដោយ​។​ ​ដោយសារតែ​ទំនាក់ទំនង​ជិត​ស្និត​រវាង​ប្រជាជន​ចិន​និង​ថៃ​ ​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​ថៃ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​៕​»​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner