អាជ្ញាធរខេត្តបាត់ដំបង ពិនិត្យ និងពង្រឹងភូមិសាស្ត្រការបិទខ្ចប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្ត តំណាងឯកឧត្តម អភិបាលខេត្តបាត់ដំបងអញ្ជើញចុះពិនិត្យ និងពង្រឹងភូមិសាស្ត្រការបិទខ្ចប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តបាត់ដំបង នីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម អភិបាលរងខេត្ត បានចុះត្រួតពិនិត្យព្រំប្រទល់នៅចំណុចស្រុកបវេល ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ, ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបង និងខេត្តប៉ៃលិន, ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន, ព្រំប្រទល់ស្រុកសំពៅលូន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ណុប ដារ៉ា បានឱ្យដឹងថា ការចុះត្រួតពិនិត្យតាមគោលដៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនាពេលនេះ សំដៅពង្រឹងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបងជាខេត្តជាប់ព្រំប្រទល់ជាបណ្តោះអាសន្នដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាម៉ាស់, ម៉ាសុីវាស់កំដៅ, មី, ទឹកសុទ្ធនឹងថវិកា ជូនកម្លាំងដែលឈរជើងតាមបណ្ដាគោលដៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផងដែរ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner