រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវរកសមភាពនៃការចែកចាយវ៉ាក់សាំងរបស់ពិភពលោក (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងសន្និបាតលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គម អង្គការ សហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ESCAP ដោយបានអំពាវនាវរកសមភាពនៃការចែកចាយ វ៉ាក់សាំង លើប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។ សន្និបាតតាមប្រព័ន្ធ Virtual Conference រវាងពីថ្ងៃ២៦ដល់២៩មេសា រៀបចំ ធ្វើនៅក្នុងក្រុងបាងកកនៃ ប្រទេសថៃ បានស្ថិតក្រោយប្រធានបទ“ការស្ដារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ច សហប្រតិបត្តិការតំបន់ នៅ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។ សន្និបាតលើកទី៧៧របស់អង្គការ ESCAP នាពេល នេះ បានទន្ទឹមនឹងការព្រួយ បារម្ភរបស់ពិភពលោកជុំវិញបញ្ហាជាតិនិយមវ៉ាក់សាំងនិងការផ្តល់វ៉ាក់សាំងមិន ស្មើភាពគ្នាក្នុងពិភពលោក។ សេចក្តីរាយការណ៍បានបង្ហាញថាបច្ចុប្បន្នសម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ គឺក្នុងរង្វង់មនុស្ស៤នាក់ មានម្នាក់រួចទៅហើយដែលបានទទួលការចាក់វ៉ាក់សាំង ប៉ុន្តែសម្រាប់ប្រទេសក្រីក្រ នោះវិញ ក្នុងរង្វង់៥០០នាក់ គឺទើបតែមានម្នាក់ទេដែលបានទទួលនូវវ៉ាក់សាំងបង្កាកូវីដ១៩នោះ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងប្រសាសន៍ថ្លែងអន្តរាគមន៍ក្នុងមហាសន្និបាត ESCAPបានថ្លែងបង្ហាញនូវវិបត្តិ ឆ្លង ជម្ងឺរាតត្បាតកូវិដ១៩ បានធ្វើទុក្ខទោសមួយជាន់រួចទៅហើយលើដំណើរការសេដ្ឋកិច្ចជាតិជាពិសេសប្រទេស ដែលក្រីក្រ។ សម្តេចនាយករដ្ឋមន្ត្រី ស្នើសូមកុំឲ្យមានវិបត្តិបន្តដាក់បន្ទុកបន្ថែមទៀតលើប្រទេសដែលក្រីក្រដែល ត្រូវការជំនួយវ៉ាក់សាំងស្មើភាពគ្នា។

កម្ពុជាបានបាត់បង់ប្រាក់ចំណូល៣ពាន់លានដុល្លារ និងបាត់បង់ចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងអម្លុងមួយឆ្នាំកន្លងមកដោយសារវិបត្តិកូវីដ១៩។ ឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា បានសរសេរថា ផលប៉ះពាល់នៃជំងឺកូវីដ១៩ បាននាំឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិ បានធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកបាន ធ្លាក់ចុះក្នុងរង្វង់ ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ពាន់លាន ដុល្លារអាមេរិក នៅ ឆ្នាំ២០២០កន្លង ទៅ។ ប៉ុន្តែទោះជាមានការធ្លាក់ចុះយ៉ាងនេះក្តី កម្ពុជាបានថ្លែងតាំងចិត្តថានឹងប្រែ ក្លាយ ការគំរាម កំហែងពីជម្ងឺកូវីដ១៩ ឲ្យក្លាយទៅជាឳកាសសម្រាប់ការកែទម្រង់ដំណើរការសេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចនាយក រដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងផ្តល់អនុសាសន៍ក្នុងវិស័យស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជាដែលនឹងតាំងចិត្តធ្វើ ក្រោយវិបត្តិកូវីដ១៩។

សន្និបាតប្រចាំឆ្នាំលើកទី៧៧នោះផងដែរ នៅបានពិភាក្សាអំពីរបៀបនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហ ប្រតិបត្តិការតំបន់ និងការតភ្ជាប់កាន់តែប្រសើរឡើង និងដើម្បីកសាងភាពរឹងមាំនៅក្នុងវិបត្តិផ្សេងៗ ដោយពិចារ ណាទៅលើជំងឺរាតត្បាតកូវីដ-១៩ ការស្ដារឡើងវិញសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ដោយជំងឺនោះ។ សន្និបាត នៅបានពិនិត្យមើលឡើងវិញនូវការអនុវត្តរបៀបវារៈសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ នៅក្នុងតំបន់អាស៊ី និងតំបន់បាស៊ីហ្វិកផងដែរ។

https://www.youtube.com/watch?v=nzkdSVswsvU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner