ក្រសួងទេសចរណ៍ រៀបចំគោលការណ៍ថ្មី ក្រោយសេចក្តីសម្រេចសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស (Video Inside)

ក្រសួងទេសចរណ៍ បានរៀបចំគោលការណ៍ថ្មីតាមតំបន់ទេសចរណ៍ ក្រោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស។

សារាចរណែនាំ៧ចំណុចនារសៀលថ្ងៃទី២៥មេសា បានតម្រូវកត់ត្រាភ្ញៀវទេសចរទាំងអស់ ជាពិសេសអាសយ ដ្ឋាននិងលេខទូរស័ព្ទទំនាក់ទំនង, តម្រូវគ្រប់មូលដ្ឋាននៃគោលដៅទេសចរណ៍ ត្រូវបង្កើតប្រព័ន្ធ QR Code ដើម្បី ធ្វើកំណត់ត្រាតាមដានជម្ងឺកូវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាត មុនចូលទៅក្នុងគោលដៅ ទេសចរណ៍រៀងៗខ្លួន។

តំបន់នៃគោលដៅទេសចរណ៍  មិនត្រូវអនុញ្ញាតឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែល កំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅកម្សាន្តក្នុង គោលដៅទេសចរណ៍ ឡើយ។ គ្រប់គោលដៅទេសចរណ៍ ត្រូវអនុវត្តនូវវិធានការដាក់ចេញដោយក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់ ពិសេសវិធានការ «៣ ការពារ» និង «៣ កុំ» ។

គ្រប់គោលដៅទេសចរណ៍ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អ, ត្រូវ កំណត់សមត្ថភាពផ្ទុកមិនឲ្យលើសចំណុះ, លើកទឹកចិត្តភ្ញៀវទេសចរ ទៅលម្ហែកម្សាន្តតែជាមួយធម្មជាតិដោយ មិនត្រូវរៀបចំឲ្យមានការជួបជុំជាដាច់ខាត វៀរលែងចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ ឬជាលក្ខណៈ ក្រុម គ្រួសារផ្ទាល់ដោយត្រូវអនុវត្តវិធានការរក្សាគម្លាត។ ក្រសួងទេសចរណ៍ បានព្រមានការប្រឈមនឹងវិធានការផ្លូវ ច្បាប់បើសិនជាមិនមានការគោរពតាមគោលការណ៍ណែនាំដាក់ចេញទាំងនោះទេ។

https://www.youtube.com/watch?v=V2FK0eR4jiI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner