៥១ថ្ងៃកម្លាំងក្រុមការងារលោក ហ៊ុន ម៉ាណែត រៀបចំមន្ទីរពេទ្យកន្លែងព្យាបាលជម្ងឺកូវីដ១៩ ចំនួន៥ និងដាក់គ្រែ ៤ពាន់ ៣០០គ្រែ (Video Inside)

បេសកកម្ម៥១ថ្ងៃ របស់ក្រុមការងារលោក ហ៊ុន ម៉ាណែត បានជួយរៀបចំរួចរាល់នូវមន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ-១៩ ចំនួន៥ ដែលអាចដាក់អ្នកជំងឺបាន៤ពាន់៣០០គ្រែ។ លោក ហ៊ុន ម៉ាណែត ដែលជាអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក បានសរសេរក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី២៧មេសា ថា ក្នុងរយៈ ពេល៥១ថ្ងៃ ក្រុមការងាររបស់លោកបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាលចំនួន ៥ រួមមានមណ្ឌលព្យាបាល The Great Duke, មន្ទីរពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីដ-១៩កោះ ពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ ដែលអាចរៀបគ្រែសរុបប្រមាណ ៤ពាន់៣០០គ្រែ ដើម្បីព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។

លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្ម ភាពនៃការការរៀបចំនោះ។ លោកបានបន្តថា បើគ្មានការចូលរួមយ៉ាងសកម្មរបស់សមាជិកទាំងអស់គ្នាទេ នោះ ក៏មិនអាចសម្រេចកិច្ចការដ៏ធំ ក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់ បន្តចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល៣កុំ និង៣ ការពារ ក៏ដូចជាក្នុងការ ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បី ទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់កម្ពុជាបានឆាប់រហ័ស។

https://www.youtube.com/watch?v=ogzCZpGDztI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner