ស្រ្តីម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ លើកដំបូង​នៅ​ស្រុក​សៀម​​បូក ខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
ជា សេឌី

មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ស្រ្តីម្នាក់ត្រូវបានរកឃើញ មានវិជ្ជមានមេរោគកូវីដ-១៩ ជាលើកដំបូងនៅក្នុងខេត្ត ។

ស្ត្រីខាងលើមានឈ្មោះ លី សុភា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ស្ត្រីរូបនេះបានវិលពីធ្វើការនៅខេត្តព្រះសីហនុ ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាអនុប្រធានក្រុមការងារប្រយុទ្ធ និងជម្ងឺឆ្លងបានឲ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត បានពិនិត្យសុខភាព និងយកសំណាកវត្ថុវិភាគ ដើម្បីពិនិត្យរកជំងឺកូវិដ-១៩ ចំនួន០១នាក់ លើឈ្មោះ លី សុភា ភេទស្រី អាយុ២៤ឆ្នាំ និងបានធ្វើការអប់រំ អំពីវិធានការការពារជម្ងឺកូវីដ-១៩ និងដាក់ខ្លួននៅដាច់ដោយឡែក   រយៈពេល១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័កកំរិត១ខេត្ត ដើម្បីធ្វើការតាមដានសុខភាពជាប្រចាំ ។

លោកបានឲ្យដឹងទៀតថា ករណីវិជ្ជមានមេរោគកូវីដ-១៩នេះ ត្រូវបានរកឃើញ ក្រោយពី       យកសំណាកវត្ថុវិភាគ ធ្វើការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ត្រឹមម៉ោង៩.០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិភាគរបស់មន្ទីរពេទ្យព្រះកេតុមាលាបានបញ្ជាក់ថា មានផ្ទុកជម្ងឺកូវីដ-១៩។

បច្ចុប្បន្នក្រុមការងារជំនាញ កំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយនិងអ្នកវិជ្ជមានជម្ងឺកូវីដ-១៩ ខាងលើ ដើម្បីចាត់ចែងយកវត្ថុវិភាគសំណាកទៅពិនិត្យ ។ រដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវ និងស្នើសដល់សាធារណជន ប្រជាពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ សូមចូលរួមអនុវត្តគោលការណ៍ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឲ្យបានខ្ជាប់ខ្ជួន ។ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់មានចម្ងល់ ឬក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលទាក់ទងនឹងជម្ងឺកូវីដ-១៩ សូមមេត្តាប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត ដែលនៅជិតបំផុត ឬក៏អាចសាកសួរព័ត៌មានលំអិតមកក្រុមការងារឆ្លើយតបបន្ទាន់តាមទូរស័ព្ទលេខ ០១៧ ៧៨៨ ០០០, ០៨៨ ៨៧៧ ៨០០០ ដោយឥតគិតថ្លៃ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner