ស.ស.យ.ក ជួយដល់អ្នកប្រកបអាជីវកម្ម ក្រៅប្រព័ន្ធក្នុង ភូមិសាស្ត្រខណ្ឌ ឫស្សីកែវ

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសម្របសម្រួល ជាមួយ អាជ្ញាធរ មូលដ្ឋាន ខណ្ឌ ឫស្សីកែវ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់បងប្អូនប្រកបរបបរត់ កង់បី និងអាជីវកម្ម ក្រៅប្រពន័្ធ ចំនួន ១៧៤ គ្រួសារ ក្នុង ភូមិ សាស្ត្រ ខណ្ឌ ខណ្ឌ ឫស្សីកែវ ដែលកំពុង ជូប បញ្ហា ខ្វះ ខាត ស្បៀង អាហារ កំឡុង ពេល ដែល រាជធានីភ្នំពេញ ត្រូវ បាន អនុវត្ត វិធានការ បិទខ្ទប់ ដេីម្បី ទប់ស្កាត់ ការ បន្ត រីក រាលដាល នៃ ជំងឺកូវីដ-១៩ ដោយក្នុង មួយ គ្រួសារ ៗ ទទួល បាន អង្ករ ១បេ (ចំនួន២០គីឡូក្រាម ) , មី០១កេសតូច, ទឹកស៊ីអ៉ីវ០១យួរ , និងត្រីខកំប៉ុង០១យួរ។

អាជ្ញាធរ មូលដ្ឋាន ខណ្ឌ បាន សម្តែង នូវ ការ រីករាល និងអគុណ ដល់ ថ្នាក់ ដឹក នាំ និងក្រុម ការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ដែល ជានិច្ចកាល តែងតែ ចូល រួម ចំណែក យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ក៏ ដូច ជា រាជរដ្ឋាភិបាល ជាពិសេស ក្នុង ដំណាក់កាល ដ៏ចាំបាច់ នៃយុទ្ធាារ ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ -១៩ នេះ។ ជាមួយ គ្នា នេះ ដែរ បង ប្អូន ដែល បាន ទទួល អំណោយ សូម ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ប្រធាន ព្រមទាំង ក្រុម ការងារ ទាំងអស់ ដែល តែងតែ យក ចិត្ត ទុកដាក់ ចំពោះ បងប្អូន ក្រុមគ្រួសារ ស.ស.យ.ក ក៏ ដូច ជា ប្រជាជន គ្រប់ មជ្ឈដ្ឋាន គ្រប់ កាលៈទេសៈ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner