ថ្ងៃនេះ! ឡាវបំបែកកំណត់ត្រាឆ្លងកូវីដ ប្រចាំថ្ងៃច្រើនបំផុតពុំធ្លាប់មាន

ប្រទេសឡាវបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុសCovid-19 ចំនួន១១២នាក់ នៅថ្ងៃអាទិត្យនេះ ជាហេតុនាំឲ្យឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់៩៣៣នាក់។

ខេត្តបូកែវច្រើនជាងគេ មាន៦០ករណី ខណៈរដ្ឋធានីវៀងចន្ទ មាន៣៤ករណី។

ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។

យ៉ាងណាក៏ដោយ ឡាវពុំទាន់មានករណីស្លាប់ទេ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner