តើអ្វីទៅ ជា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»?

ពាក្យថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានដិតដាមក្នុងការចងចាំមិនអាចបំភ្លេចបាន របស់យុវជន ក៏ដូចជាពលរដ្ឋកម្ពុជាកាលពី ជាង ៤០ឆ្នាំមុន ក៏ប៉ុន្តែ ពាក្យនេះហាក់រសាត់ដាច់ឆ្ងាយពីស្រទាប់យុវជនបច្ចុប្បន្ន។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នប្រែឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីមិត្ដភក្ដិជិតឆ្ងាយ ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមាន៧មករា ឆ្នាំ១៩៧៩ ហើយមាន៧មករា ឆ្នាំ១៩៧៩ ទើបមានថ្ងៃនេះ។

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner