បទវិភាគអន្តរជាតិ៖ អ្វីដែលហៅថា «ការគាំពារសិទ្ធិមនុស្ស» គ្រាន់តែជាមុខមាត់លាក់ពុតរបស់អ្នកលេងកលល្បិចលោកខាងលិចប៉ុណ្ណោះ

ប៉េកាំង៖ «ពួកយើងជ្រើសរើសទៅធ្វើការនៅក្រុមហ៊ុនដោយស្ម័គ្រចិត្ត ក្នុងរោងចក្រមិនបានរងការអើសអើងទាល់តែសោះ ហើយទទួលបានការគោរពយ៉ាងខ្លាំងលើវិស័យជឿសាសនា ទម្លាប់រស់នៅប្រចាំថ្ងៃ និងសិទ្ធិប្រើប្រាស់ភាសាជនជាតិ តើហេតុអ្វីបានជាមានមនុស្សមួលបង្កាច់ថាជា ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម?» ក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាស៊ីនជាំង ដែលបានបើកធ្វើនៅក្រុងប៉េកាំងនាពេលថ្មីៗកន្លងទៅនេះ អ្នកនាង អៃលីដា ធូអាសមៃធី បុគ្គលិកការងារនៃសហគ្រាសសម្លៀកបំពាក់មួយ នៅក្រុងយីលីតំបន់ស៊ីនជាំងបានចោទសួរ ដូចពេលខាងលើ។

សូមបញ្ជាក់ថា ក្នុងមជ្ឈដ្ឋានមតិអន្តរជាតិ ពាក្យសំដីស្តីពី “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” ជាខែលមួយរបស់លោកខាងលិច ដើម្បីលាបពណ៌លើតំបន់ស៊ីនជាំង។ ក្នុងក្រសែភ្នែករបស់មនុស្សដែលមានចេតនាអាក្រក់ ពួកគេមិនដែលឃើញការពិតជាក់ស្តែងទាល់តែសោះ ពោលគឺនៅតំបន់ស៊ីនជាំង មុខរបរដាំដំណាំកប្បាសជាដើម សម្រេចបាននូវយន្តូបនីយកម្មជាទូទៅរួចរាល់ហើយ។ ពួកគេគ្រាន់តែគិតពិចារណាថា តើធ្វើយ៉ាងណាទើបអាចរារាំងមិនឱ្យតំបន់ស៊ីនជាំង ចូលរូមកិច្ចសហប្រតិបតិ្តការក្នុងខ្សែសង្វាក់តម្លៃសកល កាត់បន្ថយកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់សហគ្រាសចិន ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែល “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស” ក្រុងក្របខ័ណ្ឌកាន់តែធំ។ ការប៉ុនប៉ងបែបនេះមិនមែនជាការសម្ងាត់ ក្នុងសហគមន៍អន្តរជាតិតាំងពីដំបូងម៉្លេះ។

នាពេលថ្មីៗកន្លងទៅនេះ «កាសែត Lianhezaobao» របស់ប្រទេសសិង្ហបុរីបានចុះផ្សាយអត្ថបទវិភាគមួយ ដែលមានចំណងជើងថា «រឿងដែលពាក់ព័ន្ធនឹងកប្បាសរបស់ស៊ីនជាំង» អ្នកនិពន្ធអត្ថបទនេះធ្លាប់រស់នៅ និងធ្វើការនៅតំបន់ស៊ីនជាំងអស់រយៈពេល១០ឆ្នាំ លោកបានថ្លែងថា ពាក្យសំដីដែលហៅថា “ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម” នៅតំបន់ស៊ីនជាំង គ្មានភស្តុតាងទាល់តែសោះ វាមិនត្រឹមតែមិនសមហេតុផលប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីភាពល្ងង់ខ្លៅផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ អគ្គលេខាធិការអង្គការសហការសៀងហៃ អង្គទូត និងមន្រ្តីការទូតរបស់ប្រទេសចំនួន២១ ប្រចាំនៅប្រទេសចិនបានចុះទៅធ្វើទស្សនកិច្ចនៅក្រុងអ៊ូលូមូជី ក្រុងហ្គាស៊ី និងក្រុងអាខឺស៊ូនៃតំបន់ស៊ីនជាំង។ នៅតំបន់ស៊ីនជាំង អ្វិដែលគណៈប្រតិភូបានមើលឃើញដោយផ្ទាល់ភ្នែក គ្មានបាតុភូតដែលប្រទេសមួយចំនួនតូច បានឃោសនាបំប៉ោងថា “រំលោភបំពានសិទ្ធិមនុស្ស” “រើសអើងខាងសាសនា” និង “បង្ខិតបង្ខំឱ្យធ្វើពលកម្ម” ទាល់តែសោះ ហើយពាក្យសំដីដែលហៅថា “ការប្រល័យពូជសាស៍” ក៏កាន់តែជារឿងមិនពិត និងគួរឱ្យអស់សំណើចផងដែរ។

តាមពិត កម្លាំងប្រឆាំងប្រទេសចិនរបស់លោកខាងលិច មិនមែនមិនដឹងការពិតជាក់ស្តែងនោះទេ ប៉ុន្តែនេះមិនមែនជា “ការពិត” ដែលពួកគេចង់ឃើញនោះទេ។ ពួកគេដើរតួជាមនុស្សមានចិត្តអាណិតអាសូរ ហើយអះអាងថានឹងគាំពារ “សិទ្ធិមនុស្ស” របស់ប្រជាជននៅតំបន់ស៊ីនជាំង តែតាមពិតទៅពួកគេ បាននិងកំពុងធ្វើរឿងអាក្រក់ ដែលបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍនៃតំបន់ស៊ីនជាំង និងរំលោភបំពានសិទ្ធិមនុស្ស។ ការពិតជាក់ស្តែងកាន់តែច្រើនឡើងៗព្រម និងសំឡេងយុតិ្តធម៌នៅផ្ទៃអន្តរជាតិបានលាតត្រដាង ពីមុខមាត់លាក់ពុតរបស់ពួកគេ៕

ប្រភពៈFresh News/CMG

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner