យុទ្ធនាការ២ថ្ងៃ នៃការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម បានចំនួនជិត៦ម៉ឺននាក់ (Video Inside)

ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើពលរដ្ឋនៅតំបន់ក្រហម ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ មានចំនួនជិត៦ ម៉ឺននាក់។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនជិត៥០ម៉ឺននាក់ ជាពិសេសក្នុងតំបន់ក្រហម ចាប់តាំងពីថ្ងៃទី១ឧសភា។ យុទ្ធនាការចាក់វ៉ាក់សាំងលើតំបន់ដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់នោះ ត្រូវគេរំពឹងថានឹងអាចបញ្ចប់ក្នុងរយៈ ពេល៣៨ថ្ងៃ។

យោងតាមរបាយការណ៍ របស់ក្រុម ការងារអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិថ្ងៃទី៣ឧសភា គឺក្នុង រយៈ ពេល២ថ្ងៃមកនេះ ចំនួនពលរដ្ឋដែល បានទទួលការចាក់វ៉ាក់សាំងមានចំនួន៥ម៉ឺន៧ពាន់៣១៣នាក់ ក្នុងនោះ ខណ្ឌមានជ័យ ១ម៉ឺន៣ពាន់៦៣នាក់, ខណ្ឌដង្កោ ១ម៉ឺន២ពាន់៤៧១នាក់, ខណ្ឌកំបូល១ម៉ឺន៣ពាន់១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចំនួន ១ម៉ឺន៨ ពាន់៥៩១នាក់។

នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជា ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានថ្លែងថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានសភាពល្អប្រសើរជាងថ្ងៃទី១។

https://www.youtube.com/watch?v=WYzx0rI-N64
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner