ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន៨៦ម៉ឺននាក់, ដូសទី២ បានជាង១លាន២៦ម៉ឺននាក់ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ នៅទូទាំងប្រទេសសរុបមានចំនួនជាង១លាន ៨៦ម៉ឺននាក់ ។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើកទី២នោះវិញ មានចំនួនសរុបជាង១លាន២៦ម៉ឺននាក់។

កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១។ វ៉ាក់សាំងដែលកម្ពុជាបាន ទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ដែលមានសារុប៤លាន២ម៉ឺន៤ពាន់ដូស។

គិតត្រឹមថ្ងៃទី៣ខែឧសភា ការចាក់វ៉ាក់សាំងក្នុងដូស លើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន១លាន ៤៦ម៉ឺន៥ពាន់៩៨៥នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១លាន៣ពាន់៨៣៧នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់៣៩ម៉ឺន៥ពាន់៤៦០នាក់ និងអ្នកបាន ចាក់ដូសលើកទី២ចំនួន ២៦ម៉ឺន២ពាន់៣៨១នាក់។

បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣ខែឧសភាទាំងស៊ីវិលនិងយោធា មានចំនួន១លាន៨៦ម៉ឺន១ពាន់៤៤៥នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សរុប ១លាន២៦ម៉ឺន៦ពាន់២១៨នាក់។

https://www.youtube.com/watch?v=ocDqwklbKh8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner