ផ្ទះ៧៣ខ្នង និងផ្សារឧកញ៉ាហង្ស ស៊ីផា១កន្លែង នៅក្រុង​ប៉ោយប៉ែត រងការខូចខាត់ដោយខ្យល់កន្ត្រាក់

    ខណៈកំពុងជួបប្រទះយបញ្ហាកូវីដ-១៩មិនទាន់ធូរស្បើយផង គឺត្រូវបិទខ្ទប់ ហើយប្លុកខ្លះត្រូវកំណត់ជាតំបន់ក្រហមផង ឥឡូវបន្ថែមបន្ទុកធ្ងន់ដល់អាជ្ញាធរ មានសមត្ថកិច្ចទៀត ។

នៅយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាត រំលំផ្ទះប្រជាពលរដ្ឋ សរុប៧៣ខ្នង និងផ្សារ១កន្លែង។ នេះបើតាមលោកអធិការនគរបាលក្រុងប៉ោយប៉ែត អោយដឹងនៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។

អាជ្ញាធរ និងកម្លាំងសមត្តកិច្ច ក៍ត្រូវរងផលប៉ះពាល់ រលំជម្រកស្នាក់ប្រចាំការក្នុងបេសកម្មបិទខ្ទប់តំបន់ក្រហម និងតាមបន្ទាត់ព្រំដែនជាច្រើនកន្លែងផងដែរ។

លោកបានបន្តថា ៖ តួលេខបឋម ក្នុងនោះ ៖  សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ+ សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ សង្កាត់ប៉ោយប៉ែត១៦ខ្នងផ្ទះ និងផ្សារមង្គលប៉ោយប៉ែត របស់លោកឧកញ៉ាហង្ស ស៊ីផា ចំនួន០១ ខ្នងធំ ៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner