តែ ១ថ្ងែ ស្រ្តី ៣នាក់ នៅមណ្ឌលចត្តាឡីស័ក ស្រុករមាសហែក សម្រាលកូនដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក ប្រកបដោយ សុសុវត្ថិភា

អត្ថបទដោយ៖
ធី ដា

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធាន មន្ទីរ សុខាភិបាល ខេត្ត ស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរានៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះថា កាលពីម្សិលមិញថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្រ្តី ៣នាក់ ទើប តែ ត្រឡប់ មកពីទីក្រុងភ្នំពេញ ត្រូវ បាន អាជ្ញាធរ ដាក់នៅមណ្ឌលចត្តា ឡី ស័ក ស្រុក រមាស ហែក បាន សម្រាលកូនដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក ប្រកបដោយ សុវត្ថិភាព ។

ឯកឧត្តមបណ្ឌិតបានបន្តថាស្ត្រីទាំងបីនាក់ដែលកំពុង ចត្តាឡីស័ក រួច បាន ផ្តល់ កំណើត ដល់ទារកក្នុង ថ្ងែ តែ មួយ នោះ រួមមាន ៖

*១. ឈ្មោះប៉ុល សូនី អាយុ ៣១ឆ្នាំ នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង (បានធ្វើចត្តាឡីស័កនៅមុខដា) កូនស្រី ទំងន់ ៣៤០០ក្រាម។

*២. ឈ្មោះ ហ៑ុល សាភឿន អាយុ ២១ឆ្នាំ នៅភូមិល្បើក ឃុំម្រាម ស្រុករមសហែក ខេត្តស្វាយរៀង(ធ្វើចត្តាឡីស័កឃុំម្រាម) កូនប្រុស ទំងន់២៩០០ក្រាម។

*៣.ឈ្មោះ ឈុន សាម៉ា អាយុ ២៥ឆ្នាំ នៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង (បានធ្វើចត្តាឡីស័កនៅផ្ទះ) កូនស្រី ទំងន់ ៣០០០ក្រាម។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បាន បន្ថែម ទៀត ថា ចាប់ តាំងពី ដើម ឆ្នាំ២០២១ មក ក្រុម គ្រូពេទ្យ យើង បាន សម្រាលកូន ជូនប្រជាពលរដ្ឋហើយ ជូនប្រជាពលរដ្ឋ ដែលកំពុង ចត្តាឡីស័ក ចំនួន ០៦ករណី និង វះកាត់ យក កូន ចំនួន ០២ករណី ក្នុង នោះក៏ មាន ជនជាតិ ចិន ម្នាក់ ដែរ ដូច មាន អធិប្បាយ ខាង ក្រោម ៖

*៤.ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័ក ដោយទទួលបានកូនប្រុសម្នាក់ទំងន់២,៩ គីឡូក្រាម ។

*៥.ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករមាសហែកបានធ្វើការសម្រាលកូនជូនស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៑ូ សាម៉ាន អាយុ២៤ឆ្នាំ ដែលបានកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឃុំកំពង់ត្រាច។

*៦.ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិចិនម្នាក់ ឈ្មោះ SAN CHAT អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនៅមន្ទីរពេទ្យខេត្ត ដោយទទួលបានកូនស្រីម្នាក់ទំងន់៣,៤ គីឡូក្រាម។

*៧.ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីឈ្មោះ ឡុង បូរី អាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃផ្អុង ឃុំស្វាយា ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនៅមន្ទីរខេត្ត ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣គីឡូក្រាម ។

*៨.ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ឈ្មោះ មាស ណារ័ត្ន មានអាស័យដ្ឋាននៅភូមិត្រពាំងរំពាត់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័ក មន្ទីរពេទ្យ ខេត្ត ដោយទទួលបានកូនប្រុស ម្នាក់ទំងន់ ៣គីឡូក្រាមផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner