ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ ៣៥គ្រឿង ដល់ក្រសួងសុខាភិបាល (Video Inside)

រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿងដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនដល់រាជរដ្ឋា ភិបាលកម្ពុជា។ ពិធីប្រគល់និងទទួល រថយន្តគិលានសង្គ្រោះនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ឧសភាឆ្នាំ ២០២១នេះ ក្រោមវត្តមានរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកជំទាវ យក់ សម្បត្តិ និងទីប្រឹក្សា នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាលោក ការីម៉ាតា អាត់ស៊ូស៊្ហី នៅឃ្លាំងឪសថកណ្តាលនៃក្រសួងសុខាភិបាល។ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកជំទាវ យក់ សម្បត្តិ បានថ្លែងអរគុណ ចំពោះការរថយន្តគិលាន សង្គ្រោះនៅថ្ងៃនេះ។

រដ្ឋាភិបាលជប៉ុនបានសន្យាប្រគល់នូវរថយន្តសង្គ្រោះចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងស្ថិតក្រោម គម្រោង កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជប៉ុនជូនក្រសួងសុខាភិបាលសម្រាប់ការងារទប់ស្តាត់ ការរាល ដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ ការប្រគល់នូវរថយន្តចំនួន៣៥គ្រឿងនៅថ្ងៃនេះគឺជាការប្រគល់លើក ទី២ហើយ ដែលកាលដើមឆ្នាំ២០២១ ក្រសួងសុខាភិបាលក៏បានទទួលរថយន្តគិលានសង្គ្រោះចំនួន៥គ្រឿង ម្តងរួចមកហើយ ។ ដោយឡែករថយន្តគិលានសង្គ្រោះ ចំនួន៦០គ្រឿងទៀត ត្រូវគេបញ្ជាក់ថានឹងមកដល់ជា បន្តបន្ទាប់ថែមទៀត។

https://www.youtube.com/watch?v=LPHazf85miY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner