ខេត្តបាត់ដំបង មានពលករមកពីថៃម្នាក់ឆ្លងកូវីដ១៩ (Video Inside)

រដ្ឋបាលខេត្តបាត់ដំបងបានប្រកាស រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ នៅស្រុកសង្កែ ដែលជាពលករមក ពីប្រទេសថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី០៧ ខែឧសភា ពលករមក ពីប្រទេសថៃដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ហ៊ុត ហ៊ាង អាយុ៣០ឆ្នាំ រស់នៅភូមិដំបូកបុណ្យ, ឃុំអន្លង់វិល ស្រុកសង្កែ ដែលមានមុខរបរជាបុគ្គលិកអនាម័យផ្សារទំនើបនៅទីក្រុងបាងកក។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដនេះ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រក អូរបី ជាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នករួមដំណើរ២៤នាក់ មកចុះនៅ មណ្ឌលចត្តាឡីស័កបឋមសិក្សាសាលាបាឡាត់ ក្រុងបាត់ដំបង។

ខេត្តបាត់ដំបងចាប់ផ្តើមពីការផ្ទុះឆ្លងជំងឺកូវីដ១៩នោះមក មានអ្នកជំងឺចំនួន៣៦នាក់,បានព្យាបាលជាសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៨នាក់។

https://www.youtube.com/watch?v=1H5IDWrtSfE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner