ចាប់ខ្លួនមនុស្ស១៧នាក់ បំរុងឆ្លងដែនចេញទៅប្រទេសថៃ (Video Inside)

រថយន្ត២គ្រឿងដឹកមនុស្ស១៧នាក់បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់នៅខេត្ត បន្ទាយមានជ័យ។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ការចាប់ខ្លួនមនុស្សឆ្លងដែន ខុសច្បាប់ទាំងនេះ បានធ្វើឡើងដោយនគរបាលស្រុកស្វាយចេកដែលសហការ ជាមួយកម្លាំងយោធាល្បាតព្រំ ដែននៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៦ឧសភា ឆ្នាំ២០២១ នៅចំណុចចំការស្វាយច័ន្ទី ក្នុងភូមិតេជោភ្នំ ឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អធិការនគរបាលស្រុកស្វាយចេក លោកវរសេ នីយ៍ឯក ជា ស្លូញ បានថ្លែងថាក្នុងចំណោមមនុស្សទាំង១៧នាក់បម្រុងឆ្លងដែនខុសច្បាប់នោះ ក៏រួមមានទាំងកុ មារី២នាក់ផងដែរដែលជាពលរដ្ឋមកពីខេត្តកំពង់ចាមនិងបាត់ដំបង។ អ្នកបើកបររថយន្ត២នាក់ ឈ្មោះ រ៉ម ហុង អាយុ២៣ឆ្នាំ និងឈ្មោះគង់ ណោក អាយុ៥០ឆ្នាំ រស់នៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ត្រូវបានកសាង សំណុំរឿងបញ្ជួនទៅតុលាការ។

https://www.youtube.com/watch?v=N4yYHkDndmk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner