រកឃើញគ្រាប់មិនទាន់ផ្ទុះ ៧គ្រាប់ នៅគាស់ក្រឡ (Video Inside)

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅស្រុកគាស់ក្រឡ។ យោងតាមអធិការ នគរបាលស្រុកគាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង គ្រាប់មិនទាន់ផ្ទុះទាំងនោះ បានរកឃើញ នៅចំណុច ភូមិទួលម្ទេស និងភូមិកន្ទួត ក្នុងស្រុកគាស់ក្រឡ កាលពីថ្ងៃទី០៦ ខែឧសភា។  គ្រាប់មិនទាន់ផ្ទុះទាំង៧ រួមមាន មីនPMN2 ចំនួន ៦គ្រាប់ និងគ្រាប់B៤០ ចំនួន១គ្រាប់។ ស្រុកគាស់ក្រឡនៃខេត្តបាត់ដំបង គឺជាអតីតសមរភូមិ ប្រយុទ្ធក្នុងជំនាន់កម្ពុជាមានសង្គ្រាមស៊ីវិល។ មនុស្សស្លាប់និងរបួសដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុង ប្រទេសកម្ពុជាមានជារៀងរាល់ឆ្នាំ។

សេចក្តីរាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថាក្នុងរយៈ៤ខែដើមឆ្នាំ២០២១ នេះ មនុស្ស២០នាក់បានរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសេសសល់ពីអតីតកាលសង្គ្រាម ស៊ីវិល។ កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីននិងគ្រាប់មិនទាន់ផ្ទុះ បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រ ក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់…មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូត ដល់ឆ្នាំ ២០២៥។

https://www.youtube.com/watch?v=S1vaW-EFJ9Y
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner