កូវីដ៖ ថៃប្រាប់ពីពេលវេលាការមកដល់វ៉ាក់សាំងអាមេរិក ១០ទៅ២០លានដូស ឆ្នាំនេះ

រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសថៃបានបញ្ជាក់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន ១០ ទៅ ២០ លានដូស នៅក្នុងត្រីមាសទី៣ ឬទី៤ នៃឆ្នាំ២០២១ ដោយក្រុមអាមេរិកអះអាងផ្លូវការហើយ។

លោក Anutin Charnvirankul រដ្ឋមន្ត្រីសុខាភិបាលថៃ បានសរសេរបែបនេះថា៖ ” Pfizer កំពុងមកហើយ… យើងរំពឹងថានឹងទទួលបាន ១០-២០ លានដូស “។

គិតមកទល់ពេលនេះ ប្រទេសថៃ ទទួលបានវ៉ាក់សាំង២ប្រភេទ របស់អង់គ្លេស និនចិន ហើយចិនបានទទួលច្រើនជាងគេ គឺចំនួន ៣,៥ លានដូស ពីក្រុមហ៊ុន Sinovac Biotech ហើយនឹងទទួលបាន ២,៥ លានដូសទៀត នៅក្នុងខែឧសភានេះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner