ចិនផ្តល់ជូនឥណ្ឌាម៉ាស៊ីនផលិតអ៊ុកស៊ីសែនជាង២ម៉ឺន ឧបករណ៍ជំនួយដង្ហើមជាង៥ពាន់ ម៉ាសជាង២១លានហើយ

ចាប់តាំងពីខែមេសាមក ចិនបានផ្តល់ម៉ាស៊ីនផលិតអ៊ុកស៊ីសែនជាង២ម៉ឺន១ពាន់ ឧបករណ៍ជំនួយដង្ហើមជាង៥ពាន់ ម៉ាសការពារកូវីដ ជាង២១.៤៨លាន និងសម្ភារៈវេជ្ជសាស្ត្រប្រមាណ ៣៨០០តោនហើយ។

ឥណ្ឌាគឺជាប្រទេសលំដាប់ទី២ ក្នុងពិភពលោក ឆ្លងកូវីដច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។ ម្សិលមិញ ឆ្លងថ្មីជាងជាង៤១ម៉ឺននាក់ ហើយប្រមាណកន្លះខែមុន ឆ្លងជាង៣០ម៉ឺននាក់ ក្នុង១ថ្ងៃ ខណៈអ្នកស្លាប់មានជាង២៣ម៉ឺននាក់ហើយ៕ ប្រភពពីស៊ីនហួរ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner