រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលទីតាំងរៀបចំធ្វើកន្លែង ចត្តាឡីស័ក និងប្រគេនអង្ករ បច្ច័យ ដល់វត្តទាំង២៧ និងជូនដល់ ឃុំទាំង៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

អត្ថបទដោយ៖
ជា សេឌី

          ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើលទីតាំងត្រៀមធ្វើជាមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតនៅក្នុងសាលាពុទ្ធិកសិក្សាវត្តដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានរៀបចំហើយរួចរាល់ ក្រោមការចំណាយថវិកាពីឯឧត្តមផ្ទាល់។

          តាមការបញ្ជាក់របស់អាជ្ញាធ ស្រុកកោះសូទិនបានអោយដឹងថា ដោយពិនិត្យឃើញពីមានការឆ្លង​រីករាល​ដាលនៃជំងឺកូវីដ១៩កាន់តែច្រើននៅតាមបណ្តាខេត្ត និងរាជធានី ​ជាបន្តបន្ទាប់មកនេះ ​អាជ្ញាធរដែនដីស្រុក​បាន​លើកគម្រោងរៀបចំទីតាំងចត្តាឡីស័កមួយកន្លែងក្នុងសាលាពុទ្ធិកសិក្សាវត្តដំណាក់ព្រីង ក្នុងឃុំមហាលាភ​ដោយ​ជួសជុលកែលំអរផ្នែកខ្លះនៃអគារការធ្វើបង្គន់ តប្រពន្ធ័ភ្លើង រៀបចំកន្ទេល ខ្នើយ មុង រួមជាមួយរបស់ប្រើ​ប្រាស់​ចាំបាច់មួយចំនួនទៀត។

          ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យមើលផ្ទាល់នេះ ឯកឧត្តម សា ម៉ន បណ្ឌិត​រដ្ឋលេខាធិការក្រសួងព័ត៌មាន​បានផ្តល់ជូននូវថវិកាចំនួន៥០០ដុល្លា តាមរយះឯកឧត្តមរដ្ឋមន្រ្តី ទុកសម្រាប់ត្រៀមប្រើប្រាស់ក្នុងពេលចំា​បាច់​ណា​មួយនាពេលខាងមុខនេះ។

          តមកនៅព្រឹកថ្ងៃដដែលនេះដែរឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន​ស្រុកកោះសូទិន ខេត្តកំពង់ចាម បាននាំយកនូវអង្ករ រួមជាមួយទយ្យទាន និងបច្ច័យ ប្រគេនដល់បណ្តាវត្ត ទាំង២៧ទូទាំងស្រុកកោះសូទិន ផងដែរ។

          វត្តទាំង២៧ គឺមានក្នុង៖ ឃុំកំពង់រាបចំនួន៣វត្ត ឃុំកោះសូទិន៥វត្ត ឃុំល្វេ៥វត្ត ឃុំមហាលាភ២វត្ត ឃុំមហាខ្ញូង៣វត្ត ឃុំពាមព្រធ្នោះ៤វត្ត ឃុំពង្រ១វត្ត និងឃុំព្រែកតានង់៤វត្ត ​។

          សម្រាប់វត្តពង្រឯកឧត្តមខៀវ កាញារីទ្ធ បានប្រគេនអង្ករ៥បាវ បច្ច័យ៤០ម៉ឺនរៀល ទឹកត្រី ទឹក​ស៊ីអ៊ីវ៨យួរ សាច់ក្រក៤គីឡូ ថវិកាទ្រទ្រង់ប្រចាំ៣ខែ​ស្មើ៣០Oដុល្លា។​ជាមួយនេះឯកឧត្តម បានប្រគេនបច្ច័យ១០០ដុល្លា​ដល់ព្រះចៅអធិការវត្តពង្រផងដែរ។

          ដោយឡែកសម្រាប់ឃុំទាំង៨ក្នុងស្រុកកោះសូទិន ឯកឧត្តម រួមជាមួយថ្នាក់ដឹកនាំក្រុមការងារ បាន​ផ្តល់​ជូនជារួមនូវម៉ាសចំនួន២កេសធំ និងមី១៦កេសធំ ថវិកាសរុប៨Oម៉ឺនរៀល។​ជាមួយនេះឯកឧត្តម​សុខ ប្រសិទ្ធ បានបន្ថែមចំនួន៨Oម៉ឺនរៀលទៀតផងដែរ។

          សម្រាប់សាលាស្រុកកោះសូទិនឯកឧត្តម ជូនថវិកា១លានរៀល​កងកំលាំងយោធា​ អាវុធហត្ថ​និង​នគរបាល​ស្រុកកោះសូទិនថវិកា សរុប៦Oម៉ឺនរៀលផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner