​សម្តេចតេជោ​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះជួល ក្រុមហ៊ុនអគ្គិសនី រដ្ឋាករទឹកស្វ័យត យោគយល់ដល់​កម្មករ​ កម្មការិនី​នៅតំបន់បិទខ្ទប់

ភ្នំពេញៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវ ជាថ្មីម្តងទៀតដល់ម្ចាស់ផ្ទះជួលទាំងអស់ ដោយសុំការយោគយល់ការ ចូលរួមចែករំលែកជាមួយបងប្អូនកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់តាមរយៈកាយវិការមនុស្សធម៌ដោយផ្អាក ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ក្នុងពេលដែល​ពួកគេ​មិនទាន់បាន​បើកប្រាក់​ខែ​ពី​ថៅកែ​រោងចក្រ​និង​កំពុង​ជួប​ការលំបាក។ ​ទន្ទឹមនេះក៏បានស្នើទៅអាជ្ញាធរអគ្គិសនី រដ្ឋាករទឹកស្វយ័តរកវិធីអនុគ្រោះ​នៅក្នុង​ការយកថ្លៃ​ទឹក ថ្លៃ​ភ្លើង ដែលជា​ការរួមចំណែក​ជាមួយនឹង​ម្ចាស់​ផ្ទះជួល​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ​កម្មការិនី​នៅតំបន់បិទខ្ទប់។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបឯកសារ)

ក្នុងសារពិសេសជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៨ខែឧសភានេះ​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេច​ត​ជោនាយករដ្ឋមន្រ្តីនៃកម្ពុជា​មានប្រសាសន៍ថា​ ​សម្តេចសូមធ្វើការ​អំពាវនាវ​ទៅកាន់​បងប្អូន​ជាម្ចាស់ផ្ទះជួល ផ្ទះសំណាក់ ទាក់ទិន​ជាមួយនឹង​តម្លៃ​ឈ្នួលផ្ទះរបស់​កម្មករ​ កម្មការិនី។ ​ក្នុង​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ​ជាពិសេស​ម្សិលមិញ​នេះ​គឺមាន​ការទាមទារ​យក​ប្រាក់​ថ្លៃឈ្នួល​ផ្ទះ​ពី​កម្មករ​កម្មការិនី​រប​ស់​យើង ក្នុងពេលដែល​កម្មករ​កម្មការិនី​របស់​យើង​មិនទាន់បាន​បើកប្រាក់​ខែ ហើយកំពុង​ស្ថិត​នៅក្នុង​តំបន់​បិទ​ខ្ទប់​នៅឡើយ​។ គឺ​នៅ​តំបន់​ក្រហម​ក្នុងស្ថានភាព​បែបនេះ ​សម្តេចសុំ​អង្វរក​ចំ​ពោះ​ម្ចាស់​ផ្ទះជួល​ទាំងអស់ សូមមេត្តា​យោគយល់​ដល់​ការលំបាក​របស់​កម្មក​រ កម្មការិនី​របស់​យើងក្នុងពេល​វេលា​មួយ​ដែល​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ជួប​ការលំបាក​​។​

​រំលឹកទៅរកអ្វីដែលសម្តេចបានធ្វើការអំពាវនាវនាពេលកន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ក្នុង​រយៈពេល​កន្លងទៅនេះ​ក៏មាន​ម្ចាស់​ផ្ទះជួល​មួយចំនួន​បានសម្រេច​មិន​យកប្រាក់​ឈ្នួល​របស់​កម្មករ​កម្មការិនី ក្នុង​ចំនួន​មួយរយៈ​ខ្លី​ ឬក៏​បញ្ចុះថ្លៃ ហើយក៏​មាន​មួយចំនួនទៀត​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​វែង ដែលសម្តេចក៏បាន ធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​ពួកគាត់​រួចហើយ។ ប៉ុន្តែ​ក៏​នៅ​សេសសល់​បងប្អូន​មួយចំនួនដោយខ្វះការយោគយល់ ​បង្កើតឱ្យមាន​បញ្ហា​ឡើង តែ​ម្សិលមិញ​នេះ​មានការ​ប្រញាប់​ប្រ​ញា​ល់​ធ្វើការ​ដោះស្រាយ​នៅ​ទីកន្លែង​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សុំ​អង្វរក​ចំពោះ​ម្ចាស់​ផ្ទះជួល​ទាំងឡាយសុំ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវការយក​ប្រាក់​ឈ្នួល​ពី​កម្មករ​កម្មការិនី​ក្នុងពេលដែល​កម្ម​ករក​ម្ម​ការិនី​មិនទាន់​បើកប្រាក់​ឈ្នួល​ពី​ថៅកែ​នៅឡើយ ហើយ​ប្រសិនបើ​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ​នឹងធ្វើ​ទៅបាន​រួមគ្នា​ធ្វើ​ដើម្បី​ជួយ​ទៅដល់​កម្មករ​កម្មការិនី​របស់​យើង។ ឧទាហរណ៍​ការបញ្ចុះ​ថ្លៃបន្ទប់​ជួល​ដែល​បាន​នឹង​កំពុងស្នាក់នៅក្នុង​ចំនួន​ប៉ុន្មាន​ភាគរយ, ចំនួន​តិច​ឬ​ចំនួន​ច្រើន តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។ ប្រសិនបើ​ម្ចាស់​ផ្ទះជួល​ខ្លះ​អាច​លើកលែងបាន​ក្នុង​មួយខែ​ពីរ​ខែ ឬ ៣ខែ ក៏​សុំ​ធ្វើការ​លើកលែង។​

​សម្តេច​តេ​ជោ​បន្តថា​ ​សម្តេច​ដឹងថា​ម្ចាស់​ផ្ទះជួល​មួយចំនួនខ្លះ​ខ្ចីលុយ​ធនាគារយកមក​សាងសង់​ផ្ទះជួល​ទាំងនោះ បងប្អូន​ពិតជា​មានការ​លំបាក​ដូចគ្នា ដែល​ម្ខាង​ជា​កូនបំណុល ម្ខាង​ទៀត​ក៏​ជា​ម្ចាស់បំណុល។ ប៉ុន្តែ​សម្តេចសង្ឃឹមថា​ម្ចាស់​ផ្ទះជួល​ទាំងអស់​នឹង​អាច​យល់បាន​នូវ​ការលំបាក​រួម ហើយ​ស្ថានភាព​នេះ​មិនមែន​គ្រាន់តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​ បើ​អាចធ្វើបាន​សុំ​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​របស់​យើង​នៅក្នុង​តំបន់​ដែលមាន​ការបិទ​ខ្ទប់។

​សម្តេច​តេ​ជោនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់​ថាស​ម្តេច​ថ្លែង​នេះ ​គឺ​សំដៅ​នៅក្នុង​តំបន់​បិទ​ខ្ទប់ ហើយក​ម្មករក​ម្មកា​រិ​នី​មិនទាន់បាន​បើក​ប្រាក់ខែ​របស់ខ្លួន​នៅឡើយ។​ ដូចនេះ​សូមឱ្យ​មានការយោគយល់។

ទាក់ទងនឹងបញ្ហាទឹកភ្លើងវិញ ក្នុងសារពិសេសនេះ សម្តេចតេជាបាន​ថ្លែងថា​ សម្រាប់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ទៀតសោត​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​និង​រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ​ធ្វើការ​យោគយល់​ទៅដល់​កម្មករ​កម្មការិនី ដោយ​អាច​រក​វិធី​ដោះស្រាយ​ណាមួយ​ដើម្បី​ឲ្យ​កម្មករ​កម្មការិនី​​ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ នៅតាម​ផ្ទះជួល​នេះបានទទួល​នូវ​ការអនុគ្រោះ​នៅក្នុង​ការយកថ្លៃ​ទឹក ថ្លៃ​ភ្លើង ដែលជា​ការរួមចំណែក​ជាមួយនឹង​ម្ចាស់​ផ្ទះជួល​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ​កម្មការិនី​។​

ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​​បញ្ជាក់ចំណុចនេះថា ​ការអនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​នេះ​មិនបាន​រីក​រាលដាល​ទៅដល់​អ្នក​ដែលមាន​ផ្ទះ​ប្រើ​ម៉ាស៊ីនត្រជាក់​យ៉ាងច្រើន​នោះទេ។ សម្តេច​តេ​ជោថ្លែង​ទៅកាន់​ម្ចាស់ផ្ទះ​​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​ទាមទារ​​ការអនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ថា យើង​បាន​សិក្សា​ហើយ​អ្នក​ដែល​បានបង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុក​​ទាមទារ​កាត់បន្ថយ​ថ្លែ​ទឹកថ្លៃ​ភ្លើង​នេះ ​មិនមែន​កម្មករ​កម្មការិនី​នោះទេ​។ ​ប៉ុន្តែ​បែរជា​អ្នក​ដែល​ប្រើ​ម៉ាស៊ីនត្រជាក់​យ៉ាងច្រើន​មាន​ស៊ី​ មាន​ចុក​សម្បូរ​ហូរហៀរ។

គួររំលឹកថា កាលល្ងាចថ្ងៃទី ០៧ខែឧសភានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបន្ទាប់ពីទទួល បានព័ត៌មានពីបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយ វេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានដឹកនាំអាជ្ញាធរខណ្ឌ និងសង្កាត់ចុះទៅធ្វើការសម្របសម្រួលជាមួយម្ចាស់ បន្ទប់ជួលដែលបងប្អូនកម្មករស្នាក់នៅ ចំនួន៤៧០បន្ទប់ ។សកម្មភាពនេះបានបញ្ចប់ដោយការយោគយល់។

គួររំលឹកថា កាលល្ងាចថ្ងៃទី ០៧ខែឧសភានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបន្ទាប់ពីទទួល បានព័ត៌មានពីបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយ វេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានដឹកនាំអាជ្ញាធរខណ្ឌ និងសង្កាត់ចុះទៅធ្វើការសម្របសម្រួលជាមួយម្ចាស់ បន្ទប់ជួលដែលបងប្អូនកម្មករស្នាក់នៅ ចំនួន៤៧០បន្ទប់ ។សកម្មភាពនេះបានបញ្ចប់ដោយការយោគយល់។

នៅទីតាំងខាងលើមានបន្ទប់ជួលចំនួន៤៧០បន្ទប់។ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍កូវីដ-១៩ ម្ចាស់ផ្ទះជួល បានបញ្ចុះតម្លៃជួល២០ដុល្លារ ក្នុងមួយបន្ទប់ជូនបងប្អូនកម្មករ កម្មការិនី ដែរដើម្បីរំលែកការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វារដែរ។ តែក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការិនីការរស់នៅតំបន់ក្រហម និងមិនទាន់មានការងារធ្វើវិញផងនោះកើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលរាជធានីក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង៤៧០បន្ទប់ ដោយក្នុងមួយបន្ទប់ទទួលបានអំណោយរបស់សម្ដេចតេជោហ៊ុន សែន នូវអង្ករមួយបាវ ទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុង និងទឹកត្រីមួយយួរ។ អំណោយទាំងនេះ បានយកទៅចែកជូនទៅដល់មុខបន្ទប់ជួលរបស់បងប្អូនកម្មករតែម្ដង៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner