វីដេអូ៖វិធានការរាជរដ្ឋាភិបាលកម្ពុជាប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ

ភ្នំពេញៈសង្គ្រាមប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជានៅតែមានសភាពខ្លាំងក្លាជានិច្ច។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានអ្នកឆ្លងជាង ១៨០០០ នាក់ និងអ្នកស្លាប់ជាង ១០០នាក់ដែលនេះ គឺជាសោកនាដកម្មថ្មីមួយសម្រាប់កម្ពុជាដែលបង្កឡើងដោយជំងឺកូវីដ១៩ ហើយចាំបាច់ទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាដើម្បីគ្រប់គ្រងព្រឹត្តិការណ៍នេះឱ្យបាន។

ក្រៅពីអនុវត្តវិធានការចាំបាច់នានាក្នុងការជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតសំខាន់លើការកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋតាមរយៈការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់បង្ការជូនប្រជាពលរដ្ឋ។

ពលរដ្ឋខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋទូទាំងប្រទេស ក្នុងរយៈពេលសមស្របខាងមុខនេះ រួមនឹងការអនុវត្តវិធានការចាំបាច់នានា គឺជាក្តីសង្ឃឹមនាំកម្ពុជាវិលត្រឡប់មករកប្រក្រតីភាពឡើងវិញឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner