បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានគណបក្សនយោបាយចំនួនបួនចុះបញ្ជីចូលរួម

ភ្នំពេញៈ នៅថ្ងៃទី១០ ខែឧសភា នេះ គឺជាថ្ងៃបិទបញ្ចប់នៃការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត គណបក្សនយោបាយចំនួន ៤បានដាក់ពាក្យសុំចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដាខាងមុខ។

លោក សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចការបោះឆ្នោតបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ខែឧសភាថា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះបោះ ឆ្នោតសម្រាប់ការ បោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គឺបានចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ហើយគិតមកដល់ថ្ងៃទី១០ ខែឧសភាវេលាម៉ោង ៥និង៣០នាទីល្ងាច គឺជាថ្ងៃចុងក្រោយនៃការចុះបញ្ជីគណបក្សនយោបាយ គឺមានគណបក្សនយោបាយ ចំនួន ៤ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
គណបក្សដែលចុះឈ្មោះ មាន៖១. គណបក្ស ប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។ ២. គណបក្ស សញ្ជាតិកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។ ៣. គណបក្ស គណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។
៤. គណបក្ស ហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។

លោកបានបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជី គណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ចំនួន ៣ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា។
ដោយឡែកសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិចគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតនឹងពិនិត្យសម្រេច លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីនៅថ្ងៃនេះ។

សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ ៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner