បក្សនយោបាយ ៤ ដាក់ពាក្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញ៖ គណបក្សនយោបាយចំនួន ៤ បានដាក់ពាក្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

គ.ជ.ប បានប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៦-១០ ខែឧសភា) នៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គ.ជ.ប បានទទួលពាក្យសុំពីគណបក្សនយោបាយចំនួន ៤ ដែលដាក់ពាក្យប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។ គណបក្សទាំងបួននោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុនស៉ិនប៉ិច។

បើតាមគ.ជ.ប, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner