រាជធានីភ្នំពេញ វាយតម្លៃលើតំបន់ហានិភ័យឆ្លងខ្ពស់សាជាថ្មី មុនថ្ងៃ១២ឧសភា (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ កំពុងវាយតម្លៃលើភូមិសាស្ត្រហានិភ័យឆ្លងខ្ពស់នៃជម្ងឺកូវីដ១៩ ក្នុងគោលដៅបង្រួមតំបន់ក្រហមឲ្យកាន់តែតូចជាងមុនថែម ក្នុងសភាពការណ៍ដែលការឆ្លងមានសភាពវិវត្តន៍ធ្លាក់ចុះបន្តិចម្តងៗគួរ ឲ្យកត់សម្គាល់។ រាជធានីភ្នំពេញ បានបន្តបិទខ្ទប់ភូមិសាស្ត្រនៃតំបន់ក្រហមរយៈពេលមួយសប្តាហ៍ថែមទៀត រវាងពីថ្ងៃទី៧ដល់១២ឧសភា, ចំណែកតំបន់លឿងទុំនិងតំបន់លឿង បានស្ថិតក្នុងការកម្រិតក្នុងរៀបចំមួយដែល មិនដូចតំបន់ក្រហមឡើយ។

អភិបាលរាជធានីភ្នំពេញ  លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១០ ឧសភានេះ បានដឹកនាំកិច្ចប្រជុំមួយតាមរយៈ video conference ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌទាំង១៤  ពិនិត្យ និង ពិភាក្សា, កំណត់ទីតាំងឱ្យបានច្បាស់លាស់ថែមទៀត មុននឹងការសម្រេចដាក់តំបន់ដែលត្រូវបង្រួមឱ្យមានប្រ សិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃទី១២ ឧសភាខាងមុខនេះ។ ក្នុងកិច្ចប្រជុំនោះ ផងដែរ លោកអភិបាល រាជធានី បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់បំផុតដោយ មិន អនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋនៅតំបន់លឿង ចូលទៅតំបន់លឿងទុំ និងតំបន់ក្រហម ជាដាច់ខាត។

https://www.youtube.com/watch?v=yeHM4V45CgM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner