រាជធានីភ្នំពេញ ប្រកាសរកឃើញការឆ្លងថ្មីចំនួន២៣០នាក់ (Video Inside)

រាជធានីភ្នំពេញ បានប្រកាសការឆ្លងកូវីដ១៩ថ្មីលើមនុស្សចំនួន២៣០នាក់ និងបានបង្ហាញអត្តសញ្ញាណមនុស្ស ឆ្លងទាំងនោះដើម្បីស្វែងរកមនុស្សជាប់ពាក់ព័ន្ធ។ មនុស្សឆ្លងថ្មីទាំង២៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ រួមមានខណ្ឌទាំង១៤ក្នុងរាជធានី ដែលរួមមានខណ្ឌឫស្សីកែវ, ដូនពេញ, ពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ទួលគោក, សែនសុខ, កំបូល, បឹងកេង កង, ដង្កោ, ជ្រោយចង្វា, ចំការមន, ខណ្ឌព្រែកព្នៅ, ច្បារអំពៅ និងខណ្ឌ ៧មករា។

សេចក្តីប្រកាសរបស់រដ្ឋបាល រាជធានីនៅថ្ងៃនេះ បានបង្ហាញផងដែរ នូវអ្នកឆ្លងមក ពីស្រុក ខ្សាច់ កណ្តាល, ស្រុកអង្គស្នួលនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលបានឆ្លងនៅក្នុងរាជធានីភ្នំពេញ និងអ្នកឆ្លងមកពី ស្រុកបាទី នៃខេត្តតាកែវថែមទៀត។

រដ្ឋបាលរាជធានី បានអំពាវនាវដល់ពលរដ្ឋទាំងឡាយ ដែលមានទំនាក់ ទំនងជាមួយអ្នកឆ្លងថ្មីទាំង២៣០នាក់នេះ ត្រូវតាមដានសុខភាព, ផ្តល់សំណាកធ្វើតេស្តរកកូវីដ១៩ និងការធ្វើ ចត្តាឡីស័កតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលថែមទៀត។

រាជធានីភ្នំពេញ មានការឆ្លងក្នុងសហគមន៍ សារុប១ម៉ឺន១ពាន់២០២ករណី, ការព្យាបាលសះស្បើយមាន៣ពាន់៨៣២ករណី, កំពុងព្យាបាលចំនួន៧ពាន់ ២៧៦នាក់ និងករណីស្លាប់មានចំនួន៩៤នាក់។

https://www.youtube.com/watch?v=RqJD9pBI-BM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner