ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានចំនួន៩នាក់ (Video Inside)

ខេត្តកំពង់ធំ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៩នាក់។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងចំនួន៩នាក់ រួមមាន៨នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងម្នាក់ទៀត ជាពលករមកពីប្រទេសថៃ។

អ្នកជំងឺកូវីដ-១៩ ទាំង៩នាក់នោះ គឺជាពលរដ្ឋរស់នៅស្រុកបា រាយណ៍ ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកឆ្លងទាំង៩ ត្រូវរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬទំនាក់ទំនងទៅមណ្ឌលសុខភាព ដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបាន ត្រឹម ត្រូវ។ យោងតាមក្រសួងសុខាភិបាល ខេត្តកំពង់ធំ មានករណីឆ្លងសរុប៥១ករណី,​ ព្យាបាលជាសះស្បើយ១២ ករណីនិងកំពុងសម្រាកព្យាបាល៣៩នាក់ទៀត។

https://www.youtube.com/watch?v=umVxsHjOITg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner