ពលរដ្ឋចាក់វ៉ាក់សាំងនៅវិទ្យាល័យជាស៊ីមបឹងកេងកងថ្ងៃទី២ឧសភា ត្រូវប្រញាប់តាមដានសុខភាព (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅវិទ្យាល័យជាស៊ីមបឹងកេងកង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានទីតាំងស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១, ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានជូន ដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងដូសទី២របស់ខ្លួននៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅ ថ្ងៃទី២ឧសភាឆ្នាំ២០២១ ចន្លោះពីម៉ោង៧ព្រឹកដល់ម៉ោង៩កន្លះព្រឹក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងវិទ្យាល័យជាស៊ីម បឹងកឹងកង ត្រូវដាក់ខ្លួន ដាច់ ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬ បានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=0tbvJCjOabY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner