ហាងលក់បាយសុធី នៅស្វាយអន្ទរ មានអ្នកវិជ្ជមានកូវីដ១៩ចេញចូល (Video Inside)

រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យអ្នកធ្លាប់ចូលទៅហាងលក់បាយ «សុធី» ក្បែររង្វង់មូល ស្វាយអន្ទរ ត្រូវ ប្រញាប់ទៅធ្វើតេស្ដ។ រដ្ឋបាលខេត្តបានបញ្ជាក់នៅថ្ងៃ១០ឧសភានេះថា មានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ បានចូលទៅទទួលទានបាយក្នុងហាងយីហោ សុធី លក់បាយ ក្បែររង្វង់មូលស្វាយអន្ទរ ក្នុងស្រុកស្វាយអន្ទរនោះកាលពី ថ្ងៃទី៦និងទី៧ឧសភាឆ្នាំ២០២១។

អាជ្ញាធរស្រុកស្វាយអន្ទរ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលទទួលទានបាយក្នុងហាង សុធី លក់បាយ ក្បែររង្វល់មូលស្វាយអន្ទរ កាលពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩ ។

ខេត្តព្រៃវែង មានករណីឆ្លងសារុប១១៥ករណី, ព្យាបាលជាសះស្បើយចំនួន៧០ករណីនិងកំពុងព្យាបាលនៅ មន្ទីរពេទ្យ៤៤ករណី។ ខេត្តព្រៃវែង មានករណីស្លាប់ដោយសារកូវីដ១៩ម្នាក់។

https://www.youtube.com/watch?v=_q9A27gBq0g
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner