ចាប់បានមេខ្យល់២នាក់ នាំពលករ២៥នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ (Video Inside)

មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់២នាក់ ជាមួយនឹងពលករ២៥នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ។ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វរសេនីយ៍ឯក រឹទ្ធ រ៉ម បានឲ្យដឹងថា បុរសជាមេខ្យល់ទាំង ២នាក់នោះ ឈ្មោះ ដឹប នុន អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត មានឈ្មោះ ម៉ៃ សៃហុន អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។

ការបង្ក្រាប អំពើនាំមនុស្សឆ្លងដែនខុសច្បាប់នេះ បានធ្វើនៅវេលាទាបភ្លឺថ្ងៃទី១០ឧសភានៅចំណុចភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មេខ្យល់ទាំង២នាក់ត្រូវបានឃុំខ្លួន ដើម្បីបន្តសាកសួរចម្លើយ ចំណែកឯពលករទាំង២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

https://www.youtube.com/watch?v=v6oiuAfDuhU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner