ក្រុមហ៊ុន BioNTech គ្រោងបើកទីស្នាក់ការនៅសិង្ហបុរី ហើយចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ

សិង្ហបុរី៖ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Pfizer ក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ បានបញ្ជាក់ថា ខ្លួននឹងបើកទីស្នាក់ការប្រចាំតំបន់នៅក្នុងប្រទេសសិង្ហបុរី ព្រមទាំងចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ ហើយរំពឹងថា វាអាចធ្វើប្រតិបត្តិការបាន បើឆាប់បំផុតនៅដើមឆ្នាំ២០២៣ខាងមុខ ។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន BioNTech នោះ មូលដ្ឋានថ្មីខាងលើ ដែលនឹងលេចរូបរាងឡើងក្នុងប្រទេសសិង្ហបុរី នឹងមានសមត្ថភាពផលិតវ៉ាក់សាំង និងថ្នាំថ្មីៗដែលប្រើបច្ចេកវិទ្យា mRNA សម្រាប់ប្រឆាំងជំងឺឆ្លង និងជំងឺមហារីក ។
សូមជម្រាបថា មូលដ្ឋានថ្មីនោះនឹងផ្តល់សមត្ថភាពផ្គត់ផ្គង់ក្នុងតំបន់ និងជាសកលលោក នៃផលិតផលប្រើប្រាស់បច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន BioNTech ហើយបម្រើជាមូលដ្ឋានផលិតកម្ម ដែលអាចធ្វើការឆ្លើយតបឆាប់រហ័សប្រចាំនៅអាស៊ីអាគ្នេយ៍ ចំពោះការគំរាមកំហែងនៃជំងឺឆ្លងផ្សេងៗ ដែលអាចកើតឡើងទ្រង់ទ្រាយធំនាពេលអនាគត ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner