និយ័តករអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារដែលមានអាយុពី១២ដល់១៥ឆ្នាំហើយ

អាមេរិក៖ និយ័តករអាមេរិកបានអនុញ្ញាតជាផ្លូវការហើយ ទៅលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ដល់ក្មេងៗមានអាយុពី១២ដល់១៥ឆ្នាំ ហើយបានបញ្ជាក់ថា ពួកគេ (ក្មេងៗ) នឹងចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនាពេលឆាប់ៗតែម្តង ពោលគឺនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កន្លងមកនេះ បានសន្យាធ្វើឲ្យវ៉ាក់សាំងបង្ការ COVID-19 អាចផ្តល់ជូនទៅដល់ក្មេងៗវ័យជំទង់នៅក្នុងពេលឆាប់រហ័សបំផុត ។ លោក ចូ បៃដិន ក៏បានសាទរចំពោះការអនុម័តខាងលើនេះដែរ ដោយចាត់ទុកថា ជាការប្រព្រឹត្តទៅតាមការសន្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ។ លោក ចូ បៃដិន ក៏បានជំរុញឲ្យឪពុកម្តាយនាំកូនៗដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ប្រសិនបើពួកគេចង់ការពារសុវត្ថិភាពកូនៗ ។
សូមជម្រាបថា នេះគឺជាវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដំបូងបង្អស់ដែលទទួលបានការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក សម្រាក់ចាក់ជូនដល់ក្មេងៗមានអាយុចាប់ពី១២ដល់១៥ឆ្នាំ ខណៈការចាក់វ៉ាក់សាំងដល់ក្មេងៗត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើអោយកុមារត្រឡប់ទៅកាន់សាលារៀនវិញដោយសុវត្ថិភាព ៕ ប្រភព៖Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner