អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ បន្ទាប់ពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក ។
ការសិក្សាលើថ្មបានបង្ហាញថា ការកកើតនៃព្រះចន្ទ គឺតាំងពី៤.៥១ពាន់លានឆ្នាំមុន ដែលមានរយៈពេល៦០លានឆ្នាំ បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង ។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថា ព្រះចន្ទមានអាយុកាល៤.៣ពាន់លានឆ្នាំ ឬ ៤.៤ពាន់លានឆ្នាំ ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះ មានន័យថា ការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ ។
ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នា រវាងភពផែនដី និង វត្ថុដែលមានទ្រង់ ទ្រាយជាភពដែលមានឈ្មោះថា សៀ (Theia) ហើយពេលវេលានៃព្រឹត្តិការណ៍នេះ មានសារៈសំខាន់សម្រាប់ការសិក្សា ថាតើជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ ៕ ប្រភព៖ The Verge និង Sabay News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner