កម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយសង្រ្គោះសត្វពពូលរស់ជិត ១០០ក្បាល ឱ្យផុតពីក្រញាំព្រានព្រៃ

ខេត្តមណ្ឌលគិរី ៖ សត្វពពូលរស់ជិត១០០ក្បាលត្រូវបានសង្រ្គោះឱ្យផុតពីក្រញាំដៃព្រានព្រៃដោយធ្វើការពន្លែងឱ្យពួកវាទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្រោយពីក្រុមកងកម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចុះបង្រ្កាបនិងស្ទាក់ចាប់បានបរួចមក។

បើយោងតាមប្រភពពី មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរហ៊ូត នៃដែនជម្រកសត្វព្រៃ កែវសីមា ខេត្ត មណ្ឌលគិរីកាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១  រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ដោយមានការគាំទ្រពីគម្រោងរបស់អង្គការ WCS បានចុះល្បាតក្នុងភូមិសាស្រ្ត ហើយបានដេញប៉ផាប់ចាប់ពភីងជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់សត្វពពូលប្រមាណជាង១០០ក្បាល នៅចំណុចភូមិចក់ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមា។

ប្រភពខាងលើនេះបានបញ្ជាក់ថា ជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន មងទាក់សត្វ និងសត្វពពូលងាប់ចំនួន២៥ក្បាល ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងសត្វពពូល រស់ក្នុងទ្រុងជាង១០០ក្បាល ត្រូវបានក្រុមការងារលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner